នារសៀលថ្ងៃព្រហស្បតិ៍១២កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារ បានដឹកនាំក្រុមការងារចុះមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ, ការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា និងពិនិត្យយន្តការវាយតម្លៃសមិទ្ធកម្មមន្ត្រីដែលទទួលប្រាក់លើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក៍ព័ន្ធការគ្រប់គ្រងបុគ្គលិក ។